Blog

Phnom Penh Nightlife
| June 9, 2025 | 0 Comments

PPNLTC President Presents Vision for a 24-Hour Phnom Penh to the Minister of Tourism

នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ លោក ថាច់ មុនីរ័ត្ន ប្រធានសហគមន៍ទេសចរណ៍ណាយឡាយភ្នំពេញ បានមានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីបង្ហាញពីចក្ខុវិស័យ និងបេសកកម្មក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឲ្យក្លាយជាគោលដៅទេសចរណ៍ ២៤ម៉ោង ដែលមានសុវត្ថិភាពខ្ពស់ និងជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការគាំទ្រយ៉ាងខ្លាំងពីឯកឧត្តម។ ការជ្រោមជ្រែងនេះគឺជាជំហានសំខាន់មួយ ដែលបន្ថែមទាំងកម្លាំងចិត្ត និងការប្តេជ្ញារបស់សហគមន៍ក្នុងការសហការជាមួយវិស័យរដ្ឋ និងឯកជន ដើម្បីបង្កើនសក្តានុពលនៃវិស័យទេសចរណ៍ និងជម្រុញឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោ។

កិច្ចប្រជុំដ៏មានអត្ថន័យជ្រាលជ្រៅនេះ បានបញ្ជាក់ពីការប្តេជ្ញាដ៏រឹងមាំក្នុងការបង្កើតអនាគតដ៏សកម្មសម្រាប់រាជធានីភ្នំពេញ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងល្អប្រសើរដល់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរបរទេស ។

On 07 June 2025, Mr. Thach Moniroth, President of the Phnom Penh Nightlife Tourism Community, had the great honor of meeting with H.E. Huot Hak, Minister of Tourism, to present the vision for a vibrant, safe, and tourist-friendly 24-hour destination in the heart of Phnom Penh.

We are sincerely grateful for His Excellency’s warm welcome, thoughtful attention, and strong endorsement of our initiative. His encouragement marks a key milestone and further strengthens our drive to collaborate with both public and private sectors to elevate Cambodia’s nightlife and tourism experience.

This fruitful meeting reinforces our commitment to building a dynamic future for the city after dark—one that benefits both locals and international visitors.

Stronger Together, Connecting, Promoting, and Growing the Nightlife Industry!

Related Posts

Leave a Comment

Your email address will not be published.